Thursday, May 30, 2013

បទ​ល្មើស​ព្រៃឈើ​កើត​ឡើង​ពេញ​បន្ទុក​ក្នុងដែន​គ្រប់គ្រង​របស់​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​កោះកុង

ដោយ សុភាថ្ងៃទី 30 ខែ ឧសភា ឆ្នាំ​ 2013


បទល្មើសព្រៃឈើកើតមានឡើងយ៉ាងអនាធិបតេយ្យ ក្រោមរូបភាពការ​ដឹក​ជញ្ជូន សិប្បកម្មគ្មានច្បាប់ក្នុងដែនគ្រប់គ្រងខណ្ឌរដ្ឋបាលព្រៃឈើ​កោះ​កុង ដែលគ្មានសមត្ថកិច្ច និងមន្រ្តីជំនាញណាមួយចេញមុខបង្រ្កាបឡើយ ។

សេចក្តីរាយការណ៍ពីខេត្តកោះកុងបានឲ្យដឹងថា​ មានកន្លែងកែច្នៃឈើប្រ​ណីត ​៦ ​កន្លែងក្នុងសង្កាត់ស្មាច់មានជ័យ និង ៤ កន្លែងក្នុងសង្កាត់ដងទុង រួមទាំងដេប៉ូឈើជាច្រើនកន្លែង ដែលគេដឹងថា ដេប៉ូដ៍ធំមួយរបស់មេឈ្មួញ ដែលសកម្មរកស៊ីបទល្មើសម្នាក់ឈ្មោះឆេលី ហៅ (ងី) ផងដែរ ។
ប្រភពព័ត៌មានបានឲ្យដឹងថាឈើទាំងនោះគឺក្រុមឈ្មួញបានដឹកជញ្ជូនចេញ ពីព្រំប្រទស់ខេត្តពោធិសាត់ និងកោះកុងតាមច្រកឬស្សីជ្រំចូលមកចែកចាយ តាមបណ្តាដេប៉ូ និងរោងម៉ាស៊ីនក្នុងខេត្តកោះកុង ក្រោមក្រសែភ្នែកសមត្ថកិច្ច និងមន្រ្តីជំនាញព្រៃឈើជាច្រើននាក់ ដោយគ្មានការ បង្រ្គាប ដែលទំនងជាអស់លោកទាំងនោះបានទទួលលាភសក្ការៈពីក្រុមឈ្មួញទាំងនោះ ។

ប្រភពព័ត៌មានពីក្រុមអ្នករកស៊ីឈើទាំងនោះបានខ្សឹបខ្សៀវឲ្យដឹងថា ពួកគេមិនចំណេញប៉ុន្មាននោះទេ ក្នុងការរកស៊ីនេះ ព្រោះតែ ដឹកឈើចេញពីតំបន់ខាងលើមកគឺបានបង់លុយឲ្យមន្រ្តី និងសមត្ថកិច្ចជាច្រើនស្អេកស្កះនៅតាមដងផ្លូវឡើងល្វីងមុខ។

ព័ត៌មានពីក្រុមអ្នកឃ្លាំមើលបទល្មើសព្រៃឈើក៍បានឲ្យដឹងផងដែរថា រាល់ការរាយការណ៍ជូនទៅមន្រ្តីខណ្ឌរដ្ឋបាលព្រៃឈើកោះ​កុង លោក ឱម មាក់រី គឺមន្រ្តីរូបនោះមិនដែលបង្រ្កាបនោះទេបានត្រឹមតែហៃអើៗប៉ុណ្ណោះ។

ជុំវិញបញ្ហាខាងលើនេះ លោក ឱម មាក់រី បានឲ្យដឹងថា លោកពុំបានដឹងអំពីបទល្មើសព្រៃឈើនេះទេ ព្រោះអីឈើទាំងនោះ​ជា​ឈើ​របស់ក្រុមហ៊ុន ដោយលោកបានបង្វែសំនួរនេះឲ្យអ្នកយកព័ត៌មានទៅសួរក្រុមហ៊ុនវិញ ហើយលោកបញ្ជាក់យ៉ាងខ្លីថា ករណីបទ​ល្មើសនេះលោកចាំឲ្យគេទៅមើល ហើយក៍បិទទូរសព្ទស្ងាត់ឈឹងតាំងពីថ្ងៃទី២៩ខែមិនារហូតមកដល់ពេលនេះ ហើយបទល្មើស​ព្រៃឈើនៅតែកើតមានដដែល  ៕
http://kmsdailynews.com/cambodia-news/1242.html

0 comments:

Post a Comment