Saturday, May 18, 2013

ការ​បណ្តុះ​វប្បធម៌​ឱ្យ​កូន​ខ្មែរ​ស្រឡាញ់​ជាតិ និង​ទឹកដី​ប្រសើរ​ជាង​គោរព​បុគ្គល​អញ​និយម

http://kmsdailynews.com/cambodia-news/1097.html

វាជា​ប្រការ​មួយ​អាក្រក់​បំផុត ដែល​មាន​មេ​ដឹក​នាំ​គិតតែ​ពីផល​ប្រយោជន៍ បុគ្គល​និយម  បក្ខពួក​និយម អញ​និយម ពោល​ឱ្យ​ចំ​ផ្តាច់ការ​និយម​នេះ​ឯង។  គ្រប់​ប្រទេស​ទាំង​អស់​នៅ​លើ​ពិភព​លោក ដែល​មាន​វប្បធម៌ អរិយ​ធម៌​រុង រឿងក៏ដូច​ជា​សេដ្ឋកិច្ច​រីកលូត​លាស់​ផង​នោះ គេបានយកចិត្តទុកដាក់បំផុត ក្នុងការអប់រំបណ្តុះវប្បធម៌មនសិការស្នេហាជាតិ ស្នេហាទឹកដី និងស្នេហា លទ្ធិប្រជាធិបតេយ្យ សេរីជឿនលឿនជាងរបបកុម្មុយនីស្តផ្តាច់ការ ។ វា ផ្ទុយស្រឡះពីមេដឹកនាំខ្មែរខ្លះនាសម័យ បច្ចុប្បន្នក្រោមការដឹកច្រមុះរបស់ នាយករដ្ឋមន្ត្រី ហ៊ុន សែន ខ្វះការអប់រំពីសង្គមថ្លៃថ្នូរផ្នែក មនសិការស្នេហា ជាតិស្នេហាទឹកដី ទោះជាប្រទេសជិតខាងប្លន់យកទឹកដី ឬបញ្ជូនជនជាតិ  របស់គេមករស់នៅលើទឹកដី ខ្មែរដ៏ច្រើនសន្ធឹកសន្ធាប់យ៉ាងណាក្តី ឬក៏ជន ជាតិបរទេសមករស់នៅប្លន់យកដីធ្លីពីក្នុងប្រទេសឬក៏ប្លន់យកទ្រព្យសម្បត្តិរដ្ឋក៏ ដូចជាទ្រព្យសម្បត្តិប្រជាពលរដ្ឋដ៏មានតម្លៃនិងប្លន់ យកភោគ ទ្រព្យសម្បត្តិធម្មជាតិរ៉ែត្រីព្រៃឈើកាត់ថ្លៃមិនបានយ៉ាងណាក្តី តែលោកនាយករដ្ឋមន្ត្រី ហ៊ុន  សែន មិនដែលឈឺក្បាល ហាល ថ្ងៃជាមួយអ្វីដែលប្រជាពលរដ្ឋខ្មែរចាត់ទុកជាការសំខាន់ជាងអ្វីទាំងអស់ឬយកផលប្រយោជន៍ជាតិ និងទឹកដីជាធំនោះទេ ។ 

ផ្ទុយទៅវិញលោក ហ៊ុន សែន បានស្រែកគំរាមប្រជាពលរដ្ឋតាមវិទ្យុ និងទូរទស្សន៍ផ្គាប់ចិត្ត  មេដឹកនាំយួនក្បត់ឆន្ទៈរាស្ត្រថា  “បើ នរណាចង់បានទឹកដីពីវៀតណាមមកវិញ” គាត់ធ្វើម្ឈូសទុក ឱ្យ (Sic) ។ 

ហើយពេលថ្មីៗនេះ ទៀត លោក ហ៊ុន សែន បានស្រែកគំរាមប្រជាពលរដ្ឋទៀតថា បើគណបក្សប្រជាជនចាញ់ឆ្នោតគាត់នឹងឈប់ធ្វើ បុណ្យដាក់ទាន ឬដង្ហែកឋិនទានទៀនវស្សាចូលវត្តទៀតហើយ ។ លោកបានគំរាមទៀតថា បើគណបក្សប្រជាជនចាញ់ឆ្នោត លោកឈប់កសាងអ្វីទាំងអស់ដូចជាបញ្ឈប់គម្រោងរាប់ម៉ឺនដកម៉ាស៊ីនបូមទឹកជាដើម ។ លើសពីនេះទៅ ទៀតលោកគំរាមថា បើ អត់ពីលោកធ្វើជានាយករដ្ឋមន្ត្រី ប្រហែលជាគ្មាននរណាចេញប័ណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋទៀតទេ ។ ហើយថា សូម្បីតែការ លប់ចោលនៃការនេសាទត្រីជាលក្ខណៈគ្រួសារ ក៏អ្នកក្រោយគេលប់ចោល ហើយប្រគល់ទៅឱ្យឈ្មួញ ឬក្រុមហ៊ុនឯកជនធ្វើអាជីវ កម្មអស់ដែរ (Sic) ។ ប៉ុន្តែលោក ហ៊ុន សែន មិនបាននិយាយថា “គណបក្សប្រជាជនចាញ់ឆ្នោតជនអន្តោប្រវេសន៍យួនខុសច្បាប់ និងដឹកកូនជញ្ជូនចៅត្រឡប់ទៅស្រុកវាវិញ ។ ត្រីនិងព្រៃឈើរ៉ែក្រោមដីក៏គ្មានបរទេសជិតខាងណាមកប្លន់ដឹកជញ្ជូនទៅស្រុក  វា យ៉ាងអនាធិបតេយ្យដូចមួយរយៈកាលកន្លងមកដែរ ។ ជាពិសេសយួន និងសៀម ក៏មិនហ៊ានរំលោភឈ្លានពានទឹកដីខ្មែរតាមរយៈ បង្ខិតព្រំដែន ឬក៏គ្មាននរណាជាប់គុកដោយសារការការពារទឹកដី(ឈឺឆ្អាលរឿងទឹកដី)ដូចសម័យ ហ៊ុន សែន ចាប់ខ្មែរអ្នកស្នេហា ជាតិដាក់គុក ដល់ខ្មែរទាំងឡាយណាដែលហ៊ានរិះគន់យួនទន្ទ្រានយកដីខ្មែរ តាមរយៈចុះហត្ថលេខាបំពេញបន្ថែមកាត់បន្ថយទឹកដី ខ្មែរឱ្យយួននាឆ្នាំ២០០៥ ។ ឧទាហរណ៍ ដូចជាលោក កឹម សុខា លោក  ម៉ម សូណង់ដូ លោក រ៉ុង ឈុន  លោក ប៉ា ងួនទៀង និង ចុងក្រោយនាឆ្នាំ២០០៩ លោក សម រង្ស៊ី គ្រាន់តែប្រើសិទ្ធិតំណាងរាស្ត្រជួយរកយុត្តិធម៌ជូនប្រជាពលរដ្ឋដែលបានបាត់បង់ដីធ្លីពី សំណាក់យួន បោះបង្គោលតម្រុយព្រំដែនថ្មីចូលទឹកដីខ្មែរ ក៏ត្រូវតុលាការជាឧបករណ៍របស់លោក ហ៊ុន សែន ចោទប្រកាន់ថ្កោល ទោសកាត់សេចក្តីឱ្យលោកមានទោសជាទណ្ឌិតសម្រេចសេចក្តីឱ្យជាប់គុក ១២ ឆ្នាំ ជាមួយនិងការចោទប្រកាន់លួចបន្លំឯកសារ  និងផ្សាយព័ត៌មានមិនពិតផងដែរ ”។

រីឯបញ្ហាការបណ្តុះវប្បធម៌អោយកូនខ្មែរចេះស្រឡាញ់ជាតិក៏ដូចជាទឹកដីសោត លោក ហ៊ុន សែន បានបង្រៀនកូនខ្មែរឱ្យដឹងគុណ យួនជារៀងរហូត ប្រសើរជាងបង្រៀនកូនខ្មែរឱ្យចេះស្រឡាញ់ជាតិ និងទឹកដី ពោលគឺបំផុសចលនាឱ្យខ្មែរនិងខ្មែរចេះសាមគ្គីជា ធ្លុងមួយដើម្បី កសាងប្រទេសជាតិឱ្យរីកចំរើន។ 

ផ្ទុយទៅវិញលោក ហ៊ុន សែន  អប់រំកូនខ្មែរ កុំឱ្យរៀនប្រវត្តិសាស្ត្រ ដែលត្រូវប្រទេសជិតខាងរំលោភឈ្លានពានប្លន់យកទឹកដីខ្មែរទៅ កាន់កាប់ជាបន្ត បន្ទាប់ ។ ដូចជាប្រវត្តិសាស្ត្រនិយាយពីទឹកដីខ្មែរកម្ពុជាក្រោម ត្រូវបានយួនទន្ទ្រានប្លន់យកទៅកាន់កាប់រហូតសព្វ ថ្ងៃក៏ដូចជាប្រវត្តិសាស្ត្រនិយាយពីសៀមយួនមានផែនការប្លន់យកទឹកដីខ្មែរ (ពុះចែកទឹកដីខ្មែរជាពីរចែកគ្នា) កាលពីពាក់កណ្តាល  សតវត្សរ៍ទី ១៩ នៃគ្រឹស្តសករាជ ឆ្នាំ១៨០០ ជាង ៘ ក៏លោក ហ៊ុន សែន មិនឱ្យក្រសួងអប់រំរៀនពីប្រវត្តិសាស្ត្រប្រកប ដោយគ្រោះថ្នាក់នេះផងដែរ ។ 

ផ្ទុយទៅវិញ លោក ហ៊ុន សែន បានបណ្តុះវប្បធម៌បុគ្គលនិយមបក្ខពួកនិយមធំជាងប្រយោជន៍ជាតិ ពោលគឺបណ្តុះវប្បធម៌ឱ្យ  កូន​ខ្មែរ​អាណិត​ស្រឡាញ់ពេញចិត្ត ជឿជាក់ទៅលើបុគ្គលម្នាក់ដែលកំពុងតែដឹកនាំប្រទេសទៅរកភាពអន្តរាយវិនាសហិនហោច ធ្វើ ឱ្យ​ប្រជា​ពល​រដ្ឋទូទាំងប្រទេស ភាគច្រើនរស់យ៉ាងវេទនាជាមួយនឹងភាពក្រីក្រ ។ ពោលគឺចង់ឱ្យបុគ្គលម្នាក់ដូចរូបលោកដែលខ្វះ​មន​សិការ​​ជាតិ ស្នេហាទឹកដីស្រឡាញ់បរទេសយួនជាងស្រឡាញ់ប្រជាពលរដ្ឋ​​ខ្មែរ​​គ្នា​​ឯង ៘ វប្បធម៌​ដែល​គិតតែ​ពីផល​ប្រយោជន៍​បុគ្គល​ធំជាង​ប្រយោជន៍​​ជាតិ ចង់កាន់អំណាចអស់មួយជីវិតនេះវាជះឥទ្ធិពល អាក្រក់​បំផុត​សម្រាប់​កូន​ខ្មែរ​ជំនាន់​ក្រោយ ។ ដូច្នោះ​កូនខ្មែរ​គ្រប់រូប​មិន​ត្រូវ​រៀន​សូត្រ​តាម ទស្សនៈ បុគ្គលនិយម អញ​និយម  បក្ខពួក​និយម​ផ្តាច់ការ​ភ្លេចរៀន​សូត្របណ្តុះ​គំនិត​មនសិការ​ឧត្តមគតិ ស្នេហាជាតិ ស្នេហាទឹកដី ត្រូវស្វែង​រកបុគ្គល​ដ៏ឆ្នើម  ដែល​​មាន​​ឧត្តម​​គតិ​​ស្នេហា​​ជាតិ​​ពិតៗ ។ កុំយកបុគ្គលនិយមជាធំនោះ គឺ​ពិត​ជា​ធ្វើឱ្យ​ប្រទេស​ជាតិ​រលាយ​រលត់​អស់​ហើយ ។

គួររំលឹកផងដែរថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាន់អំណាចធ្វើការដឹកនាំប្រទេសកម្ពុជាជិត ៣០ ឆ្នាំមក​ហើយ​កា​រ​កសាង​ប្រទេស​មាន​​ការ​​​រីក​ចំរើន​ខ្លះ​ដែរ តែជាជំហានគីង្គក់ ប៉ុន្តែគុណវិបត្តិដ៏ធំធេងដែល លោក ហ៊ុន សែន បាន​បំផ្លាញ​មូល​ដ្ឋាន​សេដ្ឋកិច្ច​ជាតិ​ខ្មែរ​ក្នុង​ការ​កាប់​​បំផ្លាញ​​ព្រៃ ឈើខ្មែរលក់ជាមួយនិងនិគមយួនខុសច្បាប់  រួមទាំងការធ្វើឱ្យហិនហោចរ៉ែក្នុងដីនិង​ត្រី​ផង​ដែរ ជាពិសេសទឹក​ដី​អំណាច លោក ហ៊ុន សែន  កាន់​តែធំ​ និគម​យួន​ខុស​ច្បាប់​ហូរ​ចូល​ប្រទេស​កម្ពុជា​កាន់​តែ​ច្រើន​​ឡើង ( ៥លាននាក់) ។ រីឯ​ដីធ្លី​ក៏ត្រូវ​លោក  ហ៊ុន សែន ប្រគល់ ឱ្យយួន​កាន់​កាប់​អស់ ដែរដូចជាកោះត្រល់និងដែនសមុទ្ររាប់ម៉ឺនគីឡូ៘ តើ​ប្រជា​ពលរដ្ឋ​ខ្មែរ​សម្រេច​ចិត្ត​យ៉ាង​ណា​ដែរ ប្រសិន​​បើចង់​​ឱ្យ​ប្រទេស​​រលាយ​​ហិន​​ហោច និងមិន​ចង់ឱ្យ​យួន​ប្លន់យក​ទឹកដីខ្មែរ​ដូច​ទឹកដី​ខ្មែរ​កម្ពុជា​ក្រោម​ទៀត​នោះ ? ៕  

0 comments:

Post a Comment